មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ
ចុះត្រួតពិនិត្យការដ្ឋានសាងសង់ឡជីវឧស្ម័ន និង​រោងជីកំប៉ុស្ដិ៍ ក្នុងស្រុកត្រាំកក់
ចេញ​ផ្សាយ ២៩ មិថុនា ២០២៥
1

ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥

លោក ហន ឧត្តម មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាមន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់ខេត្ដ PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បាន​អមដំណេីរ​ លោក ស៊ាង សុខលីម អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងជាប្រធានភ្នាក់ងារអនុវត្តគម្រោង ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុន TCO ចុះត្រួតពិនិត្យការដ្ឋានសាងសង់ឡជីវឧស្ម័ន និង​រោងជីកំប៉ុស្ដិ៍ ក្នុងស្រុកត្រាំកក់​ ដោយបានផ្តអនុសាសន៍ដូចខាងក្រោម÷ 
- បានណែនាំដល់ក្រុមហ៊ុនអោយកែសម្រួលឡដែលមានបញ្ហាឡើងវិញ នៅភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់
-អោយក្រុមហ៊ុនធ្វើកិច្ចសន្យាជាមួយថ្នាក់ខេត្ដ ដើម្បីត្រួតពិនិត្យឡដែលសាងសង់មិនទាន់រួចរាល់ នៅសហគមន៍កសិម្មអង្គបក្សី ទាំង ៨ទីតាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter