មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ
ក្រុមការងារកម្មវិធី​ៈASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ២៩ មិថុនា ២០២៥
1

ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥

ក្រុមការងារកម្មវិធី​ៈASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​ រួមមានលោកស្រី គយ សុខុម ជំនួយការប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត និងមន្រ្តីជំនួយការកម្មវិធីចំនួន២នាក់បានចុះរៀបចំវេទិកាចែករំលែកបទពិសោធន៍ភាពជោគជ័យរបស់កសិករនាំមុខបន្លែដល់សមាជិកសហគមន៍កសិកម្មភូមិបីមានជ័យ ដែលមានអ្នកចូលរួមចំនួន​ ៣៥នាក់ ស្រី​១០នាក់ ស្ថិតនៅភូមិចំបក់ទឹម ឃុំគិរីចុងកោះ ស្រុកគិរីវង់។ នៅក្នុងកម្មវិធីនេះកសិករនាំមុខបានបង្ហាញពីសកម្មភាពដែលបានរៀនសូត្រពីសហគមន៍តាសីសាមគ្គីនៅខេត្តបាត់ដំបង ការធ្វើជីកំប៉ុស្តិ៍គោក ជីទឹកម្នាស់ទុំ(EM) និងបានធ្វើបង្ហាញផ្ទាល់ការធ្វើជីទាំងពីមុខនេះដល់អ្នកចូលរួម។

ចំនួនអ្នកចូលទស្សនា
Flag Counter