មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ
ប្រជុំជាមួយកសិករនាំមុខនៅសហគមន៍កសិកម្មត្រពាំងស្រង៉ែ នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម
ចេញ​ផ្សាយ ១១ មិថុនា ២០២៥
1

ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥

 លោកស្រី គយ​​ សុខុម ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្រ្តីកម្មវិធីASPIRE-AT ខេត្តតាកែវ និងទីប្រឹក្សាសម្របសម្រួលកម្មវិធី បានអញ្ជើញជួបប្រជុំជាមួយកសិករនាំមុខនៅសហគមន៍កសិកម្មត្រពាំងស្រង៉ែ នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ និងសហគមន៍កសិកម្មបក្សីរីករាយ នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ដើម្បីពិភាក្សាអំពីប្រធានបទ សម្ភារៈធ្វើបង្ហាញ និងកំណត់ពេលវេលាសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយភាពជោគជ័យពីកសិករនាំមុខទៅសមាជិកសហគមន៍កសិកម្ម។ជាលទ្ធផលកសិករនាំមុខបានយល់ព្រមរៀបចំវេទិកាផ្សព្វផ្សាយចំនួន៣វគ្គក្នុងខែឧសភាខាងមុខនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter