មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ
ក្រុមការងារកម្មវិធី​ ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបានចុះអនុវត្តសកម្មភាព
ចេញ​ផ្សាយ ១១ មិថុនា ២០២៥
2

ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥

ក្រុមការងារកម្មវិធី​ ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបានចុះអនុវត្តសកម្មភាពដូចខាងក្រោម÷
+លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនិងជាមន្រ្តីទទួលបន្ទុកសហគមន៍កសិកម្មកម្មវិធីASPIRE-AT មន្ត្រីជំនួយការ២នាក់ និងទីប្រឹក្សាសម្របសម្រួលកម្មវិធីបានប្រជុំពិភាក្សាជាមួយអជ្ញាធរឃុំ និងភូមិ ដើម្បីបង្ហាញពីកម្មវិធីASPIRE-AT និងស្នើសុំការសហការបង្កើតសហគមន៍កសិកម្មដែលមានខ្សែច្រវ៉ាក់តម្លៃបន្លែ ដោយមានអ្នកចូលរួមចំនួន ៨ នាក់ ស្រី០១ នាក់ នៅរដ្ឋបាលឃុំចារ ។ ជាលទ្ធផលអជ្ញាធរឃុំ ភូមិបានគាំទ្រការបង្កើតសហគមន៍កសិកម្ម និងកំណត់យកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ជាថ្ងៃប្រជុំផ្សព្វផ្សាយគោលគំនិត និងច្បាប់សហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter