មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ
ចុះពិនិត្យពីស្ថានភាពដាំដុះបន្លែនៅសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់
ចេញ​ផ្សាយ ១១ មិថុនា ២០២៥
2

ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥

លោកស្រី វាល់ ម៉ារ៉ា មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៏កសិកម្ម បានចុះពិនិត្យពីស្ថានភាពដាំដុះបន្លែនៅសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ សិ្ថតនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ដោយបានជួបជាមួយ លោក ទូច សុភាព ដែលជា នាយកប្រតិ្តបត្តិ សហគមន៍ និងក្រុមនិស្សិតស្មគ្រ័ចិត្តសមាជិក ក្នុងនោះដែរគាត់បានផ្តល់ពត៌មានខ្លះៗថា ចំពោះរោងផ្ទះសំណាញ់ក្នុងសហគមន៍បច្ចុប្បន្ននេះសរុបមាន​ ៧៨ រោង ហើយបានចុះកុងត្រាជាមួយក្រុមហ៊ុនទិញបន្លែចំនួន២ គឺក្រុមហ៊ុនត្រូពិចខេម និងក្រុមហ៊ុនហុយយន្ត ចំពោះតម្លៃស្ពៃក្រញ៉ាញ់ និងតឿចន្លោះ១៥០០-២០០០រៀល និងកាទទួលទិញចន្លោះពី១៥០០-១៧០០គីឡូ ក្នុង១ថ្ងៃចំពោះទាំង២ក្រុមហ៊ុន ហើយលក់អោយឈ្មួញកណ្ដាលវិញ១ថ្ងៃបានពី៣០០-៥០០ គីឡូ​ តែមិនបានរាល់ថ្ងៃទេ ចំពោះតម្លៃតាមទីផ្សារដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter