ចុះប្រជុំពិភាក្សាជាមួយគណ:កម្មាការ​រៀបចំ ដើម្បីត្រៀមរៀបចំមហាសន្និបាតសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម
ចេញ​ផ្សាយ ២១ ឧសភា ២០២៥
7

ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

លោក អ៊ុច សេវាន្ធី  ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និង លោក នួន ទិត្យភារាម មន្ត្រីការិយាល័យ​ បានចុះប្រជុំពិភាក្សាជាមួយគណ:កម្មាការ​រៀបចំ ដើម្បីត្រៀមរៀបចំមហាសន្និបាតសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិ ព្រៃព្រាល ឃុំ ត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ដោយមានសមាជិកចូលរួម ១៥នាក់ ស្រី ០៤នាក់ ។ ជាលទ្ធផល។  ពេលរសៀលបានបានចូលប្រជុំត្រួតពិនិត្យ តាមដាន ពិភាក្សា ពន្យល់ការបិទបញ្ជីគណនី របស់សហគមន៍កសិកម្មធ្លកដំណាក់ហ្លួង ស្ថិតនៅ ភូមិធ្លកដំណាក់ហ្លួង ឃុំជំរះពេន ស្រុក សំរោង ដោយមានការចូលរួមពី ក្រុមប្រឹក្សាភិបាល និងគណកម្មាធិការត្រួតពិនិត្យ និង សមាជិក សរុបចំនួន ១៨នាក់ ស្រី ១១នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter