ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទ ខេត្តតាកែវ រួមនិងលោក អុីង សុភិន អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត មន្រ្តីជំនាញ បានអមដំណើរឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត អញ្ជើញចុះពិនិត្យមើលការភ្ញាស់ពងទាកូន និង ពងទាសាប របស់ សហគមន៍ពងទាស្រែរនោង ស្ថិតនៅឃុំស្រែរនោង ស្រុកត្រាំកក់ ដោយមានការចូលរួមពី លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និង អាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ និងសហគមន៍ផងដែរ។
យោងតាមការបញ្ជាក់ របស់ លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ បានឱ្យដឹងថា នៅសហគមន៍ភ្ញាសពងទា ស្រែរនោង មានចំនួន ២២ទីតាំង ក្នុងនោះភ្ញាស់ដោយអង្កាម មានចំនួន ៣ទីតាំង ភ្ញាស់ពាក់កណ្ដាលស្វ័យប្រវត្តិ មានចំនួន ៧ទីតាំង និងភ្ញាស់ដោយខ្សែភ្លើង មានចំនួន ១២ទីតាំង ដោយធ្វើការផលិតពងទាកូន និងពងទាសាប សម្រាប់ទៅផ្គត់ផ្គង់លើទី ផ្សារ មានចន្លោះចាប់ពី ២០ ទៅ ២៥ម៉ឺនគ្រាប់ ក្នុងមួយថ្ងៃ។ លោកអភិបាលស្រុក បានបន្ថែមថា នៅក្នុងនោះ សហគមន៍ ក៏មានហ្វូងទា ចំនួនជាង ៤៥ម៉ឺនក្បាល ដែលសម្រាប់ផ្គត់ផ្គង់ពង ជាប្រចាំថ្ងៃដល់ សហគមន៍ ដើម្បីផលិត ជាពងទាកូន និង ពងសាប សម្រាប់លក់លើទីផ្សារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម