ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥
មន្រ្តីអង្គភាពអនុវត្ដគម្រោងថ្នាក់ខេត្ដ ចំនួន ២នាក់ រួមទាំងមន្រ្តីសហការរបស់ការិយាល័យចំនួន ៤នាក់ ស្រី ១នាក់ បានបន្តបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមសត្វ និងការបង្កាត់ពូជភាតរបរិស្ថាន-បច្ចេកទេសបង្កាត់សិប្បនិមិត្តគោ ចំនួន ២វគ្គ ក្នុងថ្ងៃទី ១ សប្ដាហ៍ទី ៣ នៅសហគមន៍កសិកម្មសំភ្លីអង្គររង្សី ស្រុកកោះអណ្ដែត និងសហគមន៍កសិកម្មត្រពាំងស្រង៉ែ ស្រុកត្រាំកក់។ ដោយមានអ្នកចូលរួមសរុបចំនួន ៤០នាក់ ស្រី ៥នាក់។ លទ្ធផលដូចខាងក្រោម÷
-រំលឹកមេរៀនពីសប្ដាហ៍ទី ៣
-បទបង្ហាញពីការអនុវត្តលើគោផ្ទាល់ នៃការបង្កាត់សប្បនិម្មិតគោ
-ចុះអនុវត្តលើគោផ្ទាល់ នៃការបង្កាត់សប្បនិម្មិតគោនៅទីវាល
-សំនួរ និងចម្លើយ របស់សិក្ខាកាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម