ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥
លោក ខឹម ប៊ុនថន និងលោក ណុប សំណាង នាយរងផ្នែករដ្ឋបាលជលផលអង្គរបូរី លោក អុឹម ឧត្តម នាយសង្កាត់រដ្ឋបាលជលផលគោកធ្លក និងលោក លីម ស៊ុនឆ័យ នាយរងសង្កាត់ជលផលគោកធ្លក រួមនិងកម្លាំងសហគមន៍ ០៣នាក់ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ ជាលទ្ធផលបានរឹបអូសដកហូតឧបករណ៍វត្ថុតាងរួមមាន៖
-ទូកស្មាច់ប្រវែង ៥.៤ ម៉ែត្រ ចំនួន ០១គ្រឿង
-ម៉ាសុីសាំងម៉ាកហុីណូតា ២០សេះ ចំនួន ០១គ្រឿង
-អាគុយ ៧០អំពែ ចំនួន ០២គ្រឿង
-អាំងវែកទ័រ ចំនួន ០១គ្រឿង
-ដងដួសភ្ជាប់ខ្សែភ្លើងឆក់ ចំនួន ០១គ្រឿង
-ត្រីចម្រុះ ចំនួន ០៥គីឡូក្រាម
នៅចំណុចទួលសំរោងក្រិល ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម