ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥
លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាល ជលផលតាកែវ រួមនឹងលោកស្រី ប៊ុត សុគឿន នាយរងផ្នែករដ្ឋបាលជលផលបូរីជលសារ
និងមន្ត្រីខណ្ឌ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តវារីវប្បកម្មល្អ ក្រោមអធិបតីភាពឯកឧត្តម ស្រ៊ុន លឹមសុង ទីស្តីការគណ:រដ្ឋមន្ត្រី និងជាអគ្គនាយករងរដ្ឋបាលជលផល។ វគ្គបណ្ដុះបណ្ដាលនេះធ្វេីនៅសណ្ឋាគារ ក្លាស់ស៊ី ខេត្តបាត់ដំបង ដោយមានអ្នកចូលរួមចំនួន២៦នាក់ ស្រី ០៨នាក់ រៀបចំដោយ គម្រោងខាបហ្វីស-អាក្វ័រខាល់ឆ័រ (IT2)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម