ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥
លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសិក្ខាសិលាស្ដីពីការត្រួតពិនិត្យឡើងវិញលើច្បាប់ស្ដីពីសហគមន៍កសិកម្ម ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលពីកសិករ អ្នកពាក់ព័ន្ធ សម្រាប់កែលម្អច្បាប់សហគមន៍កសិកម្មឡើងវិញ។ សិក្ខាសិលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យន ទ្រី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម លោក តេង វណ្ណធឿធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត និងមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម សរុបអ្នកចូលរួមចំនួន ៣៥នាក់ ស្រី ៦នាក់។ សិក្ខាសាលានេះ ធ្វេីនៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេខេត្តកំពត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម