ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥
ប្រតិភូអង្គភាពអនុវត្ដគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងជំរុញខ្សែច្រវាក់តម្លៃសត្វថ្នាក់ជាតិដឹកនាំដោយលោក បណ្ឌិត នូ វនិកា អគ្គនាករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងជាប្រធានគ្រប់គ្រងអង្គភាពអនុវត្ដគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងជំរុញខ្សែច្រវាក់តម្លៃសត្វថ្នាក់ជាតិ បានចុះពិនិត្យទីតាំងសម្រាប់សាងសង់ទីផ្សារលក់បក្សីនៅផ្សារធំតាកែវ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ដោយមានការចូលរួមពីលោក ញុិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងជាប្រធានអង្គភាពគម្រោងថ្នាក់ ព្រមទាំងរដ្ឋបាលសាលាក្រុងដូនកែវ និងមន្រ្តីពាក់ពន្ធ័ និងពេលរសៀលប្រតិភូបានបន្តកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមមួយចំនួន និងជ្រេីសរេីសទីតាំងថ្មីបណ្ដុះអាសន្នសម្រាប់ទីផ្សារលក់បក្សីនៅពេលកំពុងធ្វេីការសាងសង់នៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត តាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម