ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥
នៅសហគមន៍កសិកម្មទំនេីបផ្ទះសំណាញ់ត្រពាំងចក ស្ថិតនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ មានធ្វេីពិធីចុះកិច្ចព្រមព្រៀងអំពីផលិតកម្មកសិកម្មតាមកិច្ចសន្យា ការទិញលក់បន្លែសុវត្ថិភាពរបស់សហគមន៍កសិកម្មទំនើបផ្ទះសំណាញ់បន្លែត្រាំកក់ ជាមួយនឹងផ្សារហ៊ុយយន់ កសិកម្ម ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក
ខណ្ឌកំបូល រាជធានីភ្នំពេញ ចំនួន ១ កិច្ចសន្យា
ក្រោមអធិបតីភាព ក្រោមអធិបតីភាពរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពី លោកបណ្ឌិតចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម និងលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអ្នកពាក់ពន្ធ័។ គួរអោយកត់សំគាល់ដែរថា សហគមន៍មានសមាជិកផលិត ចំនួន ៣១គ្រួសារ ស្រីជាមេគ្រួសារចំនួន ៩គ្រួសារ ដោយមានផ្ទៃដីសម្រាប់ផលិតចំនួន ០.៩៤ ហិកតា (៣០ ផ្ទះសំណាញ់) ផលិតផលសម្រាប់ទិញ លក់ក្នុងរយៈពេល ៦ខែ មានចំនួន ២១៩ ៥៧៦តោន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម