ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងក្រញូង
ចេញ​ផ្សាយ ០៦ មេសា ២០២៥
14

ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥

រដ្ឋបាលឃុំត្រពាំងក្រញូង ស្រុកត្រាំកក់​ បានរៀបចំពិធីចែកខោអាវប្រជាការពារភូមិទាំង៩ ភូមិ ក្រោមអធិបតីភាពលោក ញ៉ិប ស្រ៊ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងក្រញូង​ ព្រមទាំង​មាន​ការចូលរួម​ពី​
-លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះជួយភូមិ
- លោក លោកស្រី ក្រុមប្រឹក្សាឃុំ
- លោកនាយ នាយរងប៉ុស្តិ៍រដ្ឋបាលឃុំ
- លោកមេភូមិ ប្រជាការពារភូមិទាំង៩ភូមិ
+ សរុបអ្នកចូលរួម ១១២នាក់ ស្រី៦នាក់
ក្នុងនោះប្រជាការពារភូមិ មានចំនួន ១០២នាក់ ស្រី១នាក់ ក្នុងមួយនាក់ទទួលបាន ខោអាវ១ កំប្លេរ មួក១ និង ថវិកា២០,០០០រៀល។

ក្នុងឱកាសនោះលោក ថៃ លី អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងក្រញូង បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល ចំណាយក្នុងកម្មវិធ​។

ចំនួនអ្នកចូលទស្សនា
Flag Counter