ចុះ​ពិនិត្យ​ និង​ផ្ដល់​បច្ចេកទេស​ដល់​កសិករ​គំរូ​ ស្ដី​ពី​ការ​ថែទាំ​ឡជីវឧស្ម័ន​ និង​ការ​ប្រើប្រាស់​ជី​ឡជីវឧស្ម័ន​សម្រាប់​ដាំ​ដំណាំ​បន្លែ​លេី​រាន​ ឬ​ធ្នេីរ
ចេញ​ផ្សាយ ០៦ មេសា ២០២៥
14

ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥

លោក​ ញុិប​ សុខុម​ អនុប្រធាន​ការិយាល័យនីតិកម្មកសិកម្ម​  និងលោក​ សុខ​ រេត​ មន្រ្តីការិយាល័យកសិឧស្សាហកម្ម​​​ ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន បាន​ចុះ​ពិនិត្យ​ និង​ផ្ដល់​បច្ចេកទេស​ដល់​កសិករ​គំរូ​ ស្ដី​ពី​ការ​ថែទាំ​ឡជីវឧស្ម័ន​ និង​ការ​ប្រើប្រាស់​ជី​ឡជីវឧស្ម័ន​សម្រាប់​ដាំ​ដំណាំ​បន្លែ​លេី​រាន​ ឬ​ធ្នេីរ​ ចំនួន​០៤បង្ហាញ​ នៅសហគមន៍កសិកម្មឧត្តមសុរិយា​ ភូមិ​តាសូ​​ ឃុំ​ឧត្តមសុរិយា​  ស្រុក​ត្រាំកក់​ខេត្ត​តាកែវ​។  ជា​លទ្ធផល​ដូច​ខាងក្រោម​៖
+ការប្រេីប្រាសឡជីវឧស្ម័នដំណេីរការធម្មតាមិនមានបញ្ហាអ្វីឡេីយ
+កសិករចំនួន០២បង្ហាញបានដាំស្ពៃក្រញ៉ាញ់បាន​១សប្តាហ៍
+កសិករចំនួន០១បង្ហាញទៀត​កំពុងរៀប​កាប់ហាលដីត្រៀមដាំបន្លែស្ពៃក្រញ៉ាញ់
+កសិករចំនួន០១បង្ហាញទៀត​បានដាំបន្លែស្ពៃចង្កឹះបាន២សប្តាហ៍
-មានសត្វល្អិតបំផ្លាញទាកគូ​ និងខ្យងដី​ នៅដំណាក់កាលកូនដំណាំ
-អោយកសិករប្រេីថ្នាំផ្សំពីរុក្ខជាតិ

ចំនួនអ្នកចូលទស្សនា
Flag Counter