លោក ទូង សុខុម អនុប្រធានការិល័យអភិវឌ្ឍន៍សហគមន៍កសិកម្មបានចូលរួមប្រជុំផ្សព្វផ្សាយពីគុណសម្បត្តិនៃការបង្កើត និងផលប្រយោជន៍របស់សហគមន៍កសិកម្មទំនើប ធ្វើឡើងនៅស្នាក់ការសហគមន៍កសិកម្មសាមគ្គីល្វេរុងរឿង
ចេញ​ផ្សាយ ០៦ មេសា ២០២៥
24

ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥

លោក ទូង សុខុម អនុប្រធានការិល័យអភិវឌ្ឍន៍សហគមន៍កសិកម្មបានចូលរួមប្រជុំផ្សព្វផ្សាយពីគុណសម្បត្តិនៃការបង្កើត និងផលប្រយោជន៍របស់សហគមន៍កសិកម្មទំនើប ធ្វើឡើងនៅស្នាក់ការសហគមន៍កសិកម្មសាមគ្គីល្វេរុងរឿងស្ថិតនៅភូមិល្វេ ឃុំធ្លក ស្រុកទ្រាំង ក្រោមអធិបតីភាព​ លោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និង​លោក នុយ សារេត ក្រុមប្រឹក្សាឃុំធ្លក ហើយដោយមានការចូលរួម លោកដួង សារ៉ាត ប្រធានសហគមន៍ មន្រ្តីកសិកម្មឃុំចំនួន​ ១២រូបក្នុងស្រុកទ្រាំង និងសមាជិកសរុប ៣៤នាក់ ស្រី១៥នាក់។  ក្រោយពីប្រជុំពិភាក្សារួចមកជាលទ្ធផលផ្ទៃដីសំរាប់ផលិតកម្មដំណាំស្រូវប្រមូលស្ថិតិបានត្រឹមតែ ១២៥,៥ហិចតា មិនទាន់បានគ្រប់ទៅតាមស្តង់ដា ១,០០០ហិចតា ដែលសហគមន៍កសិកម្មទំនើបចង់បាន ។

ចំនួនអ្នកចូលទស្សនា
Flag Counter