ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥
លោក អុីង សុភិន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមនិងមន្រ្តី ៦នាក់ ដោយមានការចូលរួមពីលោក ជា សុខា មន្រ្តីពេទ្យសត្វ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានក្រុងដូនកែវ បានចុះត្រួតពិនិត្យអនាម័យសាច់ និងផលិតផលមានដេីមកំណេីតពិសត្វ និងបាញ់ថ្នាំសំលាប់មេរោគតាមសត្តឃាត្ដដ្ឋាន កន្លែងបោចមាន់ ទាព្រមទាំងបានផ្ដល់ថ្នាំសំលាប់មេរោគទុកអោយប្រេីប្រាស់បន្តនៅផ្សារធំតាកែវ ក្រុងដូនកែវ និងផ្សារកំពង់ជ្រៃឃុំស្មោង ស្រុកទ្រាំង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម