ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥
ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP-PDAFF Takeo) រួមមានៈ
លោក សាន្ត បូរ៉ាន មន្រ្តីការិ.ផែនការ គណនេយ្យ និងលោក ឆុង ផុន មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
បានចូលរួមជាមួយក្រុមការងារបច្ចេកទេសនៃអង្គការ ARD បន្តចុះគាំទ្រ សហគមន៍កសិកម្មក្នុងការរៀបចំផែនការពិពិធកម្ម និងធុរកិច្ចកសិកម្ម ដើម្បីទទួលបានហិរញ្ញប្បទានឥតសំណង បំពេញបន្ថែមលើទុនវិនិយោគចំនួន ៦០% នៃផែនការវិនិយោគសរុប គាំទ្រដោយគម្រោង សរុបអ្នកចូលរួម ៤៣នាក់ ស្រី ១២នាក់ នៅសហគមន៍កសិកម្មចំប៉ាសែនជ័យ ភូមិ ចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម