ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងលោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្រ្តីកម្មវិធី ASPIRE-AT ខេត្តតាកែវ និងទីប្រឹក្សាសម្របសម្រួលកម្មវិធី បានអញ្ជើញចូលរួមវេទិការបស់តួអង្គនៃខ្សែច្រវាក់តម្លៃបន្លែ និងមាន់ស្រែអំពីលទ្ធភាពផ្គត់ផ្គង់ និងប្រមូលទិញដែលរៀបចំដោយកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម នៅសណ្ឋាគារអាលីសវីឡា ខេត្តតាកែវ ដែលមានទីប្រឹក្សាកម្មវិធី មន្រ្តីលេខាធិការដ្ឋានកម្មវិធី មន្រ្តីមន្ទីរកសិកម្ម ក្រុមហ៊ុនប្រមូលទិញបន្លែមាន់ស្រែ និងសហគមន៍កសិកម្ម សរុបអ្នកចូលរួម៦៥នាក់។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក ស៊ន វិចិត្រ ប្រធានគាំទ្រលេខាធិដ្ឋានកម្មវិធីASPIRE-AT។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម