ចុះពិនិត្យសកម្មភាពកៀរពង្រាបដីស្រែឲ្យស្មើដោយប្រពន្ធ័ឡាហ៊្សែរជូនប្រជាកសិករ
ចេញ​ផ្សាយ ០៦ មេសា ២០២៥
9

ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥

លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន រួមដំណើរជាមួយមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង  IA/GDA បានចុះពិនិត្យសកម្មភាពកៀរពង្រាបដីស្រែឲ្យស្មើដោយប្រពន្ធ័ឡាហ៊្សែរជូនប្រជាកសិករ ៧៧,២៩ហិកតា នៅក្រោមប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកព្រៃក្តួច នៅក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ចំនួនអ្នកចូលទស្សនា
Flag Counter