ចុះគាំទ្រសហគមន៍កសិកម្មក្នុងការរៀបចំផែនការពិពិធកម្ម និងធុរកិច្ចកសិកម្ម
ចេញ​ផ្សាយ ០៦ មេសា ២០២៥
12

ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥

លោក ឆុង ផុន មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មខេត្ត​ បានចូលរួមជាមួយក្រុមការងារបច្ចេកទេសនៃអង្គការ ARD បន្តចុះគាំទ្រសហគមន៍កសិកម្មក្នុងការរៀបចំផែនការពិពិធកម្ម និងធុរកិច្ចកសិកម្ម ដើម្បីទទួលបានហិរញ្ញប្បទានឥតសំណង បំពេញបន្ថែមលើទុនវិនិយោគចំនួន ៦០% នៃផែនការវិនិយោគសរុប គាំទ្រដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា​ ដោយមានអ្នកចូលរួមសរុប​ ២៥នាក់ ស្រី១០នាក់ នៅសហគមន៍ចិញ្ចឹមមាន់ស្រែអូរផុត ភូមិអូរផុត ឃុំអង្គរតាសោម ស្រុក ត្រាំកក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter