កិច្ចប្រជុំពិភាក្សាស្តីពី ករណីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(SARMIS V2) និងការធ្វើបច្ចុប្បន្នភាពអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ
ចេញ​ផ្សាយ ០៦ មេសា ២០២៥
9

ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥

លោក សុខ ចាន់សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងលោក វ៉ែន វន្នី អនុប្រធានការិយាល័យផែនការ គណនេយ្យ បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ករណីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(SARMIS V2) និងការធ្វើបច្ចុប្បន្នភាពអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំ​នេះ​ធ្វេីនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(សាលប្រជុំសែនពិដោរ នៃអគារផ្ការំដួល )។

 

ចំនួនអ្នកចូលទស្សនា
Flag Counter