ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥
មន្រ្តីអង្គភាពអនុវត្ដគម្រោងថ្នាក់ខេត្ដ ចំនួន ២នាក់ រួមទាំងមន្រ្តីសហការរបស់ការិយាល័យចំនួន ៤នាក់ ស្រី ១នាក់ បានបន្តបើកវគ្គ
បណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមសត្វ និងការបង្កាត់ពូជភាតរបរិស្ថាន-បច្ចេកទេសបង្កាត់សិប្បនិមិត្តគោ ចំនួន ២វគ្គ ក្នុងថ្ងៃទី១ សប្ដាហ៍ទី២ នៅសហគមន៍កសិកម្មសំភ្លីអង្គររង្សី ស្រុកកោះអណ្ដែត និងសហគមន៍កសិកម្មត្រពាំងស្រង៉ែ ស្រុកត្រាំកក់។ ដោយមានអ្នកចូលរួមសរុបចំនួន ៤០នាក់ ស្រី ៥នាក់ តាមមានមាតិកាៈ
-អត្ថប្រយោជន៏នៃការអនុវត្តជាក់ស្ដែងនៃការបង្កាត់សិប្បនិមិ្មតគោ
-ការអនុវត្តជាក់ស្ដែងនៃការតម្លេីងសម្ភារ:បង្កាត់សិប្បនិមិ្មតគោ
-អនុវត្តជាក់ស្ដែងលេីការសាកល្បងលេីសរីរាង្គស្បូនគោ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម