ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥
លោក សែស សុខន មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលមុខជំនាញមូលដ្ឋាន វគ្គចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក វគ្គបណ្តុះផ្សិតចំបើង វគ្គដាំដំណាំគ្រួសារ និងវគ្គធ្វើជីកំប៉ុស្តិ និងចែកសម្ភារ:កសិកម្ម និងសម្ភារ:ចិញ្ចឹមសត្វ ដល់កសិករដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលចំនួន ១៥០នាក់ ស្រី ៣៥នាក់។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម