មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំ២០២៤ សហគមន៍កសិកម្ម ស្វាយរន្ធអមតៈ
ចេញ​ផ្សាយ ០៦ មេសា ២០២៥
6

ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

លោក នួន ទិត្យភារាម​ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំ២០២៤ សហគមន៍កសិកម្ម ស្វាយរន្ធអមតៈ ស្ថិតនៅភូមិស្វាយរន្ធ  ឃុំជំរះពេន ស្រុក សំរោង​ ក្រោមការដឹកនាំដោយលោក អោ វឿន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ជាប្រធានអង្គប្រជុំ និងវត្តមានភ្ញៀវកិត្តិយសចូលរួម:
- លោក ប៉ាង ហយ សមាជិកក្រុមប្រឹក្សាឃុំ ជំរះពេន
- លោក ង៉ែត វណ្ណដា  នាយប៉ុស្តិ៍រដ្ឋបាលជំរះពេន ។
លោកស្រី អ៊ន ស្រីទូច បុគ្គលិកអង្គការ អ្នកអភិវឌ្ឍន៍សហគមន៍( NAS )
-លោក ហេង សុជាតិ បុគ្គលក្រុមហ៊ុន SADA  
សរុបអ្នកចូលរួម​ ៨៦នាក់ ស្រី ៤៥នាក់ ។ ឆ្លៀតក្នុងឱកាសនោះ​ បានធ្វេីការផ្សព្វផ្សាយជំរុញអោយប្រេីប្រាស់ពូជស្រូវសែនក្រអូប ០១ និង ផ្ការំដួល ជាពូជមានទីផ្សារ​ និងបច្ចេកទេស​ប្រេីប្រាស់ច្នាំកសិកម្ម​ កុំអោយប៉ះពាល់ដល់គ្រាប់ស្រូវ ឬ អង្ករនាំចេញ។

លទ្ធផលសម្រេចបាន:
- មុខរបរសហគមន៍កសិកម្មបានរកប្រាក់ចំណេញ: ១២ ៤៧៧ ៨០០ រៀល ដែលមុខរបរចំនួន ០៣ គឺ
- សេវាផ្គត់ផ្គង់ទឹកស្អាត
- ទីផ្សារស្រូវចំណី
- ឥណទានកសិកម្ម

 

ចំនួនអ្នកចូលទស្សនា
Flag Counter