អមដំណើរឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំគណ:ប្រតិភូក្រសួង
ចេញ​ផ្សាយ ០៦ មេសា ២០២៥
7

ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ​ និងលោកម៉េងសុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអមដំណើរឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំគណ:ប្រតិភូក្រសួង ដោយមានការចូលរួមពីសំណាក់ លោក សុត ខុន អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានកងវរៈសេនាតូចលេខ ៣៣៣ នៅទីបញ្ជាការដ្ឋានវារៈ នៃតំបន់ប្រតិបត្តិការសឹករងតាកែវ និងបានយកអំណោយរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ដល់ជូននូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន និងបានផ្ដល់ជូនអណ្ដូងទឹក ១ សរុបទឹកប្រាក់ចំនួន ២២លានរៀល។​

 

ចំនួនអ្នកចូលទស្សនា
Flag Counter