ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្រ្តីជំនាញ បានអមដំណើរឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យការប្រមូលផលដំណាំពោត របស់ប្រជាកសិករនៅឃុំកំពង់រាប ស្រុកព្រៃកប្បាស។ បើតាមការបញ្ជាក់ពី ប្រជាកសិករ បានឱ្យដឹងថា ការដាំដុះដំណាំពោត របស់ពួកកាត់ គឺទទួលបានទិន្នផល ខ្ពស់ ដោយ ១ហិកតា ទទួលបានទិន្នផល ចន្លោះពី ១០ ទៅ ១៦តោន ក្នុងនោះពួកគាត់លក់ ក្នុងតម្លៃ ១តោន ៧០ម៉ឺនរៀល។ បន្ទាប់មកបានបន្តពិនិត្យមើលស្ថានីយ៍បូមទឹករបស់ សហគមន៍ព្រែកគ្រួស ចារ ដែលមានសមត្ថភាពស្រោចស្រពលើផ្ទៃដី ២ ៥០០ ហិកតា ស្ថិតនៅភូមិសាស្រ្តស្រុកព្រៃកប្បាស ខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម