ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥
លោកស្រី សែស វណ្ណា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមនឹងមន្រ្តីការិយាល័យ ២នាក់ បានចូលរួមសហការណ៍ជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម សម្របសម្រួលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ " ស្តីពីទស្សនទានសហគមន៍កសិកម្មទំនើប" ដល់រដ្ឋបាលស្រុកថ្នាក់ក្រោមជាតិ។ កម្មវិធីនេះដំណើរការការក្រោមអធិបតីភាព លោកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ។
កិច្ចប្រជុំនេះមានការចូលរួមពី រដ្ឋបាលឃុំស្រុក ចំនួន ៥ ស្រុករួមមាន:
- ស្រុក អង្គបុរី
- ស្រុក បាទី
- ស្រុក បូរីជលសារ
- ស្រុក គិរីវង់
- ស្រុក ព្រៃកប្បាស
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម