ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាស្ដីពី ការលើកកម្ពស់អភិបាលកិច្ចសហគមន៍កសិកម្ម
ចេញ​ផ្សាយ ០៦ មេសា ២០២៥
9

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥

លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាស្ដីពី ការលើកកម្ពស់អភិបាលកិច្ចសហគមន៍កសិកម្ម តាមរយៈការផ្លាស់ប្ដូរចំណេះដឹងរវាង កម្ពុជា និងអៀរឡង់ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ និង លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តកំពង់ធំ សហភាពសហគមន៍កសិកម្ម សហគមន៍កសិកម្មទំនើប ដែលមានអ្នកចូលរួមសរុប ២៧នាក់ ស្រី ៣នាក់។ សិក្ខាសាលា​នេះធ្វេីនៅសាលសន្និសីទរបស់សកលវិទ្យាល័យភូមិន្ទកសិកម្ម (រាជធានីភ្នំពេញ)​ ក្រោមការរៀបចំដោយ មជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន)។

 

ចំនួនអ្នកចូលទស្សនា
Flag Counter