មហាសន្និបាតប្រចាំឆ្នាំ ២០២៤​ របស់សហភាពសហគមន៍កសិកម្ម ត្រាំកក់ ស្ថិតក្នុងភូមិតាលឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់
ចេញ​ផ្សាយ ០៦ មេសា ២០២៥
14

ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥

លោក ទូង សុខុម អនុប្រធានការិយាល័យអភិវឌ្ឍន៍កសិកម្មបានចូលរួមមហាសន្និបាតប្រចាំឆ្នាំ ២០២៤​ របស់សហភាពសហគមន៍កសិកម្ម ត្រាំកក់ ស្ថិតក្នុងភូមិតាលឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ក្រោមការដឹកនាំដោយលោក​ គង់ មឿន ប្រធានក្រុមប្រឹក្សាភិបាលសហភាពសហគមន៍កសិកម្មជាប្រធានអង្គមហាសន្និបាតនិងសមាសភាពចូលរួមមាន៖
    - លោកចាន់ ម៉ៅ  ប្រធានក្រុមប្រឹក្សាឃុំឧត្តមសូរិយា
    - លោកម៉ាក់ អាលពី ប្រធានអង្គការ CDO
    - លោកហេង សារ៉ន តំណាងអង្គការ ADO
    - លោកណី គឹមលេង តំណាងអង្គការ HKI
    - លោកកុយសារ៉ាន  តំណាងអង្គការ NAS
    - លោកព្រីង ភក្តី  តំណាងអង្គការ CIRD
ព្រមទាំងតំណាងសហគមន៍ និងសមាជិកសរុប ៤៤នាក់ ស្រី​ ១៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter