អង្គភាពអនុវត្ដគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងជំរុញខ្សែច្រវាក់តម្លៃសត្វបានបេីកវគ្គបណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមសត្វ និងការ​បង្កាត់ពូជភាតរបរិស្ថាន-បច្ចេកទេសបង្កាត់សិប្បនិមិត្តគោ ដល់កសិករចិញ្ចឹមសត្វ
ចេញ​ផ្សាយ ០៥ មេសា ២០២៥
12

ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

អង្គភាពអនុវត្ដគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងជំរុញខ្សែច្រវាក់តម្លៃសត្វបានបេីកវគ្គបណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមសត្វ និងការ​បង្កាត់ពូជភាតរបរិស្ថាន-បច្ចេកទេសបង្កាត់សិប្បនិមិត្តគោ ដល់កសិករចិញ្ចឹមសត្វចំនួន ៥០នាក់​ រួមមាន:
+សហគមន៍កសិកម្មសំភ្លីអង្គររង្សី ស្រុកកោះអណ្ដែត ចំនួន​ ២៥នាក់​ ស្រី​ ១នាក់​ ក្រោមអធិបតីភាព​ លោក​ ចាន់​ សុវណ្ណនូ​ អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ​និងបរិស្ថានស្រុក
+សហគមន៍កសិកម្មត្រពាំងស្រង៉ែ ស្រុកត្រាំកក់​ ចំនួន​ ១៥នាក់​ ស្រី​ ៤នាក់​ ក្រោមអធិបតីភាព​លោក​ ឆាង ហួរ​ ក្រុមប្រឹក្សាឃុំអង្គតាសោម​ ស្រុកត្រាំកក់​ មានមាតិកា​ :
-ស្ថានភាពបំម្រែបម្រួលអាកាសធាតុ
-ការចិញ្ចឹមគោដែលធន់ទ្រាំនិងការបម្រែបម្រួលអាកាសធាតុ។

ចំនួនអ្នកចូលទស្សនា
Flag Counter