វគ្គបណ្ដុះបណ្ដាល​នេះរៀបចំដោយអង្គការស្បៀង​ និងកសិកម្ម​ នៃសហប្រជាជាតិ(FAO)
ចេញ​ផ្សាយ ០៥ មេសា ២០២៥
14

ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

លោក​ អុីង​ សុភិន​ អនុប្រធានការិយាល័យផលិតកម្ម​ និងបសុព្យាបាលខេត្ត​ រួមនិងមន្រ្តី​ ៤នាក់​ និងមន្រ្តីពេទ្យសត្វការិយាល័យកសិកម្មធនធានធម្មជាតិ​ និងបរិស្ថានស្រុកទ្រាំង​ ក្រុងដូនកែវ​ ស្រុកត្រាំកក់​ ស្រុកអង្គបុរី​ ស្រុកបូរីជលសារ​ ស្រុកគិរីវង់​ អាជ្ញាធរមូលដ្ឋានភូមិត្រពាំងធំ​ ភ្នាក់ងារសុខភាពសត្វភូមិ​ ប៉ូលីស​ កសិករមកពីភូមិឆ្លងជំងឺ​ កសិករមកពីភូមិជិតខាងឆ្លងជំងឺ​ សរុបចំនួន​ ២៥នាក់​ បានចូលរួម"HPAI​ outbreak​   field simulation exercise"ក្រោមអធិបតីភាព​ លោក​ បណ្ឌិត​ នូ​ វ៉ូនិកា​ អគ្គរងនៃអគ្គនាយកដ្ឋានសុខភពសត្វ​ និងផលិតកម្មសត្វ​ និងលោក​ ម៉េង​ សុធី​ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់​ និង​នេសាទខេត្ត។​វគ្គបណ្ដុះបណ្ដាល​នេះរៀបចំដោយអង្គការស្បៀង​ និងកសិកម្ម​ នៃសហប្រជាជាតិ(FAO)សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ។  កិច្ចប្រជុំ​នេះ​ធ្វើ​នៅសណ្ឋាគារ​ អាលីសវិទ្បា​ ក្រុងដូនកែវ​
-ពេលរសៀលធ្វេីនៅសហគមន៏កសិកម្មរនាម​ សាមគ្គី​ ស្ថិតនៅភូមិត្រពាំងធំ​ ឃុំរនាម​ ស្រុកទ្រាំង។

 

ចំនួនអ្នកចូលទស្សនា
Flag Counter