ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
លោក នួន ទិត្យភារាម មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំ២០២៤ សហគមន៍កសិកម្ម នឹងអមតៈ ស្ថិតនៅភូមិបឹង ឃុំ ជំរះពេន ស្រុកសំរោងក្រោមការដឹកនាំដោយលោកស្រី លោក ឈាន ចាន់ថាប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ជាប្រធានអង្គប្រជុំ ព្រមទាំងមានការចូលរួមៈ
- ព្រះភិក្ខុកោសលប្បបញ្ញោ ជិន សំអុល ព្រះគ្រូចៅអធិការវត្តអង្គសូឃ្លាំង
- លោកស្រី អួង ទូច ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ បរិស្ថានស្រុក
- លោក យ៉ិត ស៊ីវ មេឃុំជំរះពេន
- លោក ង៉ែត វណ្ណដា នាយប៉ុស្តិ៍រដ្ឋបាលជំរះពេន ។
សរុបអ្នកចូលរួម៧៤ នាក់ ស្រី ៣០ ។ ឆ្លៀតក្នុងឱកាសនេះដែរ ក៏បានផ្សព្វផ្សាយពី ការប្រើប្រាស់ពូជស្រូវ សែនក្រអូប ០១ និង ផ្ការំដួល ព្រមផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំកសិកម្ម ដែលប៉ះពាល់ដល់គ្រាប់ស្រូវ ឬ អង្ករនាំចេញ ផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម