ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំ ២០២៤ របស់សហគមន៍កសិកម្ម ភូមិបីមានជ័យ ស្ថិតនៅភូមិចំបក់ទឹម ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ក្រោមការដឹកនាំដោយលោក ភោក ភា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម និងជាប្រធានអង្គមហាសន្និបាត និងមានការចូលរួមពីភ្ញៀវកិត្តិយសរួមមានៈ លោក ប្រាក់ សែសវិសាល អភិបាលរងស្រុក លោក អ៊ូច ឡា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និង បរិស្ថានស្រុក លោក សែស សៀន ជំទប់ទី១ ឃុំ លោកមេភូមិ និងលោក លោកស្រី សមាជិក សមាជិកា សហគមន៍កសិកម្មសរុបអ្នកចូលរួម ១០២នាក់ ស្រី ៣៣នាក់។ ក្នុងឱកាសនោះផងដែរ លោកប្រធានការិយាល័យ បានធ្វើការផ្សព្វផ្សាយ និងជំរុញឲ្យសហគមន៍កសិកម្ម រៀបចំផែនការផលិតស្រូវពូជ ផ្ការំដួល និងពូជសែនក្រអូប ០១ ជាពូជមានតម្លៃទីផ្សារ។ លើសពីនេះទៅទៀត ក៏បានធ្វើការផ្សព្វផ្សាយទស្សនៈទានស្ដីពីសហគមន៍កសិកម្មទំនើប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម