ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី​ បានចូលរួមអបអរសាទរ ពិធីបិទបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ « គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ »
ចេញ​ផ្សាយ ០៥ មេសា ២០២៥
8

ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី​ បានចូលរួមអបអរសាទរ ពិធីបិទបុណ្យទន្លេលើកទី៩  ក្រោមប្រធានបទ « គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ » ដើម្បីលើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្ដានុពលទេសចរណ៍នៅខេត្តជាប់ដងទន្លេ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្ត។  ពិធីនេះ​ធ្វេីនៅមាត់បឹងតាកែវ​ ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter