ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥
លោក សោ សាំ អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាមន្រ្តីទទួលបន្ទុកក្រុម IGRF និង អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT ខេត្ត បានជួបប្រជុំពិភាក្សាដោះស្រាយវិវាទសមាជិកមិនព្រមបង់ប្រាក់ដើម ក្នុងក្រុមIGRF នៅភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ស្រី រ៉េន មេឃុំពោធិ៍រំចាក។ ជាលទ្ធផលៈ
-អ្នកទទួលបន្ទុកMFAបានសម្រេចឱ្យក្រុមរៀបចំឥណទានឡើងវិញ រួចហើយចែកភាគលាប ប៉ន្តែសម្រាប់ឆ្នាំ២០២៦ ខាងមុខសមាជិកទាំងអស់ត្រូវកំណត់ខែដែលត្រូវបង់ផ្តាច់ទាំងការប្រាក់ និងដើមទាំងអស់ទើបបែងចែកភាគលាបបាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម