ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥
អ្នកផ្សព្វផ្សាយឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ បានចុះប្រជុំក្រុមតូចតាមភូមិដេីម្បីផ្សព្វផ្សាយ និងស្វែងរកអ្នកស្ម័គ្រចិត្តជាវឡជីវឧស្ម័ន និងរោងជីកំប៉ុស្ដិ៍ចំនួន ៥ប្រជុំ ក្នុងស្រុកចំនួន ៣ រួមមាន៖
+ស្រុកត្រាំកក់
+ស្រុកកោះអណ្ដែត
+ស្រុកសំរោង
+ស្រុកគិរីវង់
+ស្រុកអង្គរបូរី
ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
- អ្នកចូលរួមសរុបចំនួន ១៣១នាក់ ស្រី ៧៧នាក់
- អ្នកស្ម័គ្រចិត្តជាវ សរុបចំនួន ៥នាក់ ស្រី ៤នាក់
- អ្នកចាប់អារម្មណ៍ សរុបចំនួន ៣៨នាក់ ស្រី ២៥នាក់
- អ្នកមិនចាប់អារម្មណ៍ សរុបចំនួន ៨៨នាក់ ស្រី ៤៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម