ក្រុមការងារកម្មវិធីASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ
ចេញ​ផ្សាយ ០៥ មេសា ២០២៥
14

ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥

ក្រុមការងារកម្មវិធីASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ​ រួមមានលោកស្រី ជា សនសោភា មន្រ្តីជំនួយការ និង ទីប្រឹក្សាសម្របសម្រួលកម្មវិធីប្រចាំខេត្ត បានជូនក្រុមអ្នកឯកទេស និងមន្រ្តីរបស់លេខាធិការដ្ឋានកម្មវិធី​ ASPIRE-AT ដែលដឹកនាំដោយលោក ញ៉ែម សុវត្ថា អ្នកឯកទេសជាតិ ផ្នែកផែនការ តាមដាន និងវាយតម្លៃ ចុះជួបពិភាក្សាជាមួយសហគមន៍ និងពិនិត្យមើលទីតាំងសម្រាប់សាងសង់មណ្ឌលប្រមូលផ្តុំបន្លែ មណ្ឌលភ្ញាស់កូនមាន់សហគមន៍ និងមណ្ឌលឧត្តភាព នៅតាមទីតាំងសហគមន៍កសិកម្មចំនួន​ ៦​ដូចខាងក្រោម៖
-សហគមន៍កសិកម្មសំភ្លីអង្គររង្សី ស្ថិតនៅភូមិគរ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត
-សហគមន៍កសិកម្មធ្លកដំណាក់លួង ស្ថិតនៅភូមិធ្លកដំណាក់លួង ឃុំជំរះពេន ស្រុកសំរោង
-សហគមន៍កសិកម្មមាន់ស្រែអូរផុត ស្ថិតនៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់
-សហគមន៍កសិកម្មសាមគ្គីបន្លែលីញ៉ា ស្ថិតនៅភូមិលីញ៉ា ឃុំតាភេម ស្រុកត្រាំកក់
-សហគមន៍កសិកម្មបន្លែត្រាំកក់ ស្ថិតនៅភូមិគល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់
-សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ស្ថិតនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់។ លទ្ធផលនៃការចុះជួបសហគមន៍នេះក្រុមការងារបានណែនាំឱ្យសហគមន៍រៀបចំលិខិតបញ្ជាក់ការផ្តល់ដីដល់សហគមន៍ពីអជ្ញាធរពាក់ព័ន្ធ រៀបចំសំណើសុំការគាំទ្រមកមន្ទីរកសិកម្ម និងរៀបចំឱ្យមានផែនការអាជីវកម្មច្បាស់ផងដែរ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter