ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥
លោក ថៃ លី ប្រធានអង្គភាពគម្រោងថ្នាក់ខេត្ត រួមនិងក្រុមការងារនៃគម្រោងសុខភាពសត្វឆ្លងព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ បានបន្តវគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមសត្វ និងការបង្កាត់ពូជ ភាតរបរិស្ថាន បច្ចេកទេសបង្កាត់សិប្បនិមិត្តគោ ដល់ភ្នាក់ងារសុខភាពសត្វភូមិ និងកសិករចិញ្ចឹមសត្វ សរុប ១០៥នាក់ ស្រី ១២នាក់ ក្នុងស្រុកចំនួន ៣ ដោយមានការចូលរួមត្រួតពិនិត្យបច្ចេកទេសពីមន្រ្តីគម្រោងថ្នាក់ជាតិ ដេីម្បីធ្វេីបទបង្ហាញនៅសម្ភារ:បច្ចេកទេស និងការបង្កាត់សិប្បនិមិ្មតគោដោយផ្ទាល់នៅទីវាលជាក់ស្ដែង និងបានធ្វេីការបង្កាត់សិប្បនិមិ្មតគោ ១ក្បាលនៅភូមិកំពុងទ្រា ឃុំទ្រា ស្រុកសំរោង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម