មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់ខេត្ដ PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC)
ចេញ​ផ្សាយ ០៥ មេសា ២០២៥
9

ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥

លោក ហន ឧត្តម មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាមន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់ខេត្ដ PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន(CFAVC) បាន​អមដំណេីរ​ លោក ស៊ាង សុខលីម អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាភ្នាក់ងារអនុវត្តគម្រោង CFAVC ធ្វេីការ​ប្រជុំជាមួយកសិករជាវឡជីវឧស្ម័ន​និងរោងជីកំប៉ុស្តិ៍​ និងចុះត្រួតពិនិត្យការដ្ឋានសាងសង់ឡជីវឧស្ម័ន និង​រោងជីកំប៉ុស្ដិ៍ ដោយមានការចូលរួមពី តំណាងក្រុមហ៊ុន TGO គណកម្មាធិការសហគមន៍កសិកម្មបក្សីរីករាយ និងកសិករជាវឡជីជីវឧស្ម័ននៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់។ សរុបចំនួន ១៥នាក់ ស្រី ៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter