មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្ត​ មានកិច្ចប្រជុំពិភាក្សាជាជាមួយប្រតិភូជប៉ុន និង កេនយ៉ា តាមរយៈ JICA ដើម្បីស្វែងយល់បទពិសោធន៍ ពីការផ្សព្វផ្សាយបច្ចេកទេសថ្មីៗដល់កសិករ
ចេញ​ផ្សាយ ០៥ មេសា ២០២៥
10

ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥

នៅមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្ត​ មានកិច្ចប្រជុំពិភាក្សាជាជាមួយប្រតិភូជប៉ុន និង កេនយ៉ា តាមរយៈ JICA ដើម្បីស្វែងយល់បទពិសោធន៍ ពីការផ្សព្វផ្សាយបច្ចេកទេសថ្មីៗដល់កសិករ ការគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ និងដំណើរការបង្កើត និងចងក្រងសហគមន៍កសិកម្ម នៅក្នុងខេត្តតាកែវ​ ក្រោមអធិបតីភាព​ លោក​ ម៉េង​ សុធី​ អនុប្រធានមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្ត​ ព្រមទាំង​មាន​ការចូលរួម​ពី​លោកប្រធាន​ អនុប្រធានការិយាល័យជំនាញខេត្ត​ ចំនួន​ ៣នាក់​ មកពីការិយាល័យផ្សព្វផ្សាយកសិកម្ម​ ការិយាល័យ​កសិឧស្សាហកម្ម​ និងការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម​។  កិច្ចពិភាក្សានេះធ្វេីនៅ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលមានអ្នកចូលរួមសរុប ១៥នាក់ ស្រី ២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter