ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥
អ្នកសម្របសម្រួលកម្មវិធី ASPIRE-AT របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន (Due Diligence Check) និងការវាយតម្លៃលទ្ធភាពសងមុន នឹងផ្តល់ប្រាក់កម្ចីសម្រាប់សហគមន៍កសិកម្ម និងសមាជិកសហគមន៍នៅការិយាល័យកណ្តាលធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ(ARDB) រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុប៣១នាក់។ វគ្គបណ្តុះបណ្តាលនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជានាយកម្មវិធី ASPIRE-AT និងឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារARDB។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម