ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥
លោក សែស សុខន មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចូលរួមសម្របសម្រួលជាមួយក្រុមការងារិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដេីម្បីអនុវត្តគម្រោងតាមដានការរីករាលដាលនៃវិរុសគ្រុនផ្ដាសាយបក្សីនៅក្នុងបណ្ដាញទីផ្សារបក្សីរស់ និងបានសំភាសន៏កសិករចិញ្ចឹមមាន់ អាជីវករទិញលក់ បោចមាន់ ៣នាក់ និងយកសំណាកមាន់ ៤០ក្បាល នៅភូមិល្វេ ឃុំប្រាំបីមុំ និង ២០ក្បាលនៅភូមិកំពុងជ្រៃ ឃុំស្មោង ស្រុកទ្រាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម