ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥
លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ ២០២៤ សហគមន៍កសិកម្ម ដូងខ្ពស់អភិវឌ្ឍន៍ថ្មី ស្ថិតនៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ក្រោមការដឹកនាំដោយលោក វង្ស ចន្ថន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម និងជាប្រធានអង្គមហាសន្និបាត និងមានការចូលរួមពីភ្ញៀវកិត្តិយសរួមមាន÷ លោក ឈឹម ឆេង មេឃុំដូងខ្ពស់ លោក សៅ ឆេង មេភូមិដូងខ្ពស់ លោក លោកស្រី សមាជិក សមាជិកា សហគមន៍កសិកម្មសរុបអ្នកចូលរួម ៣៦នាក់ ស្រី ៣០នាក់។ ឱលោកប្រធានការិយាល័យ បានធ្វើការផ្សព្វផ្សាយ និងជំរុញឲ្យសហគមន៍កសិកម្ម រៀបចំផែនការផលិតស្រូវពូជ ផ្ការំដួល និងពូជសែនក្រអូប ០១ និងបានធ្វើការផ្សព្វផ្សាយទស្សនៈទានស្ដីពីសហគមន៍កសិកម្មទំនើប ជូនដល់អង្គមហាសន្និបាតទាំងមូលផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម