ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥
មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ២នាក់ រួមនិងលោក កង អេត មន្រ្តីពេទ្យសត្វការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់បានចូលរួមសម្របសម្រួលជាមួយក្រុមការងារិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដេីម្បីអនុវត្តគម្រោងតាមដានការរីករាលដាលនៃវិរុសគ្រុនផ្ដាសាយបក្សីនៅក្នុងបណ្ដាញទីផ្សារបក្សីរស់ និងបានសំភាសន៏កសិករចិញ្ចឹមមាន់ ទា អាជីវករទិញលក់ បោចមាន់ ទា ចំនួន ៣នាក់ និងយកសំណាកមាន់ ចំនួន ៦០ក្បាល ទា ១៥ក្បាល នៅភូមិអង្គត្នោតខាងលិច និងភូមិត្រពាំងស្រង៉ែ១ ឃុំអង្គតាសោម ស្រុកត្រាំកក់។
តម្លៃសត្វរស់ និងស៊ុតបក្សីនៅកសិដ្ឋានៈ
+ជ្រូកកសិដ្ឋានសុីភី ១ ១០០០៛/គក្រ
+ជ្រូកកសិករ ១០ ០០០៛/គក្រ
+មាន់បីសាសន៍ ៧ ៤០០៛/គក្រ
+មាន់សាច់ ៥ ២០០៛/គក្រ
+មាន់ស្រែ ១ ៧៥០០៛/គក្រ
+ពងមាន់កសិដ្ឋាន ២៨០-៣២០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ស្រែភ្ញាស់១១ ៥០៛/គ្រាប់
+កូនមាន់ ៣ ៣០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ៥០ ០០០៛/ក្បាល
+ពងទាសាប៣២០-៣៦០៛/គ្រាប់
+ពងទាភ្ញាស់ ៤០០-៤៥០៛/គ្រាប់
+ពងទាកូន៥០០-៥៥០៛/គ្រាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម