ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥
លោកស្រី ហង់ ណាវីប្រធានការិយាល័យកសិឧស្សាហកម្ម និងលោកស្រីគយ សុខុម ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងសហការី បានចុះទៅសហគមន៍កសិកម្មទំនើបផ្ទះសំណាញ់ត្រាំកក់ ដែលស្ថិតនៅ ភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ដើម្បីសម្របសម្រួលអំពីដំណើរការ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាអំពីការទិញលក់បន្លែសុវត្ថិភាព ដោយមានអ្នកចូលរួមសរុប ២២នាក់ ស្រី ១៨នាក់និងចុះពិនិត្យកន្លែងកែច្នៃផ្កាចេញអំពីសំបកពោតនៅភូមិត្នោតជុំ ឃុំអូរសារាយ ស្រុកត្រាំកក់ ដើម្បីផ្សព្វផ្សាយអំពីការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការទិញលក់ផ្ការបស់ក្រុមផលិតជាមួយ ហាងលក់ផ្កានៅភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីកសិកម្មឃុំ និងសមាជិកក្រុមផលិតផ្កាសរុប ១៧នាក់
ស្រី ១៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម