ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ការិយាល័យអភិវឌ្ឍន៍សហគមន៍បានធ្វេីសិក្ខាសាលាការគាំទ្រសហគមន៍កសិកម្មក្នុងការបិទបញ្ជីគណនេយ្យ និងការរំឮកឡើងវិញពីការអនុវត្តច្បាប់សហគមន៍កសិកម្ម ក្រោមអធិបតីភាពលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម មរុក្ខាប្រមាញ់ និងនេសាទខេត្ត
នឹងមានការចូលរួមពីលោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកស្រី ស៊ន កិត្យា ប្រធានសហភាពសហគមន៍កសិកម្មតាកែវមានជ័យ។
គោលបំណងនៃសិក្ខាសាលា
-ដើម្បីរៀបចំបញ្ជីគណនេយ្យសហគមន៍អោយបានត្រឹមត្រូវនិងសមស្របតាមទម្រង់គណនេយ្យ
-រក្សាតម្លាភាព និង សុខភាពហិរញ្ញវត្ថុសហគមន៍កសិកម្ម
-ពង្រឹងការអនុវតច្បាប់ស្តីពីសហគមន៍កសិកម្ម
-ណែនាំនិតិវិធីរៀបចំមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្ម។
ដោយមានការចូលរួមមកពីសហគមន៍កសិកម្មចំនួន ៤០សហគមន៍ សរុបអ្នកចូលរួម ៤៦នាក់ ស្រី ១២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម