ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានអមដំណើរឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ចុះជួបពិភាក្សាពីវឌ្ឍនភាពសហគមន៍កសិកម្មទំនើបជាមួយក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ និងពិនិត្យមើលការងារបណ្តុះកូនបន្លែរបស់សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ស្ថិតនៅភូមិត្រពាំងចក ឃុំត្រាំកក់ និងពិនិត្យមើលការចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់របស់សហគមន៍កសិកម្មមាន់ស្រែអូរផុត ស្ថិតនៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម