ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥
លោក ថៃ លី ប្រធានអង្គភាពគម្រោងថ្នាក់ខេត្តរួមនិងក្រុមការងារនៃគម្រោងសុខភាពសត្វឆ្លងព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ បានបន្តបេីកវគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមសត្វ និងការបង្កាត់ពូជ ភាតរបរិស្ថាន បច្ចេកទេសបង្កាត់សិប្បនិមិត្តគោ ដល់ភ្នាក់ងារសុខភាពសត្វភូមិ និងកសិករចិញ្ចឹមសត្វ សរុប ចំនួន ១០៥នាក់ ស្រី ១២នាក់ ក្នុងស្រុកចំនួន ៣ មានមាតិកា ដូចខាងក្រោម :
-អត្ថប្រយោជន៏នៃការចិញ្ចឹមគោ
-ផលិតកម្មគោ និងពូជគោ
-ជំងឺសំខាន់ៗ របស់គោដែលជួបប្រទះ
-ជំងឺឆ្លងសំខាន់ៗ តាមរយៈការបន្តពូជ របស់គោ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម