ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់
ចេញ​ផ្សាយ ០៤ មេសា ២០២៥
3

ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥

លោក អុឹម ឧត្តម  នាយសង្កាត់រដ្ឋបាលជលផលគោកធ្លក និងលោក លីម ស៊ុនឆ័យ នាយរងសង្កាត់ជលផលគោកធ្លក រួមនិងកម្លាំងសហគមន៍ ០២នាក់ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ ជាលទ្ធផលបានរឹបអូសដកហូតឧបករណ៍វត្ថុតាងរួមមាន៖
-អាគុយ៤០អំពែ ចំនួន ០១គ្រឿង
-អាំងវែកទ័រ ចំនួន ០១គ្រឿង
-ដងឬស្សីភ្ជាប់ខ្សែភ្លើងឆក់ ចំនួន ០១គូ
-ប៊ីដុងដាក់ត្រី ចំនួន ០១
-ផលត្រីចម្រុះ ០១គីឡូក្រាម
នៅចំណុចប្រឡាយលេខ០៦  ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter